Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:6 - អាល់គីតាប

6 នៅ​ថ្ងៃ​ជំអាត់​មួយ​ទៀត អ៊ីសា​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​គាត់​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 នៅ​ថ្ងៃសប្ប័ទ​មួយទៀត ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​បង្រៀន​គេ​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃស្ដាំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ និង​បាន​បង្រៀន​ ហើយ​នៅ​ទីនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ខាង​ស្ដាំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ដែល​ស្វិត​ដៃ​ខាង​ស្តាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​ថ្ងៃ​ឈប់​សំរាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ

សូមមើលជំពូក ចម្លង




លូកា 6:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​នាំ​សារ​របស់​អុលឡោះស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេត‌អែល ស្តេច​ក៏​លាត​ដៃ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ដៃ​ដែល​ស្តេច​លើក​ចង្អុល​ទៅ​អ្នក​នាំ​សារ​របស់​អុលឡោះក៏​ស្ពឹក កំរើក​លែង​រួច។


អ្នក​គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។


អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។


ថ្ងៃ​មួយ ជា​ថ្ងៃ​ជំអាត់ អ៊ីសា​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។


អ៊ីសា​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ និង​ពួក​ខាង​គណៈ‌ផារីស៊​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា នៅ​ថ្ងៃ​ជំអាត់​ឬ​ទេ?»។


អ៊ីសា​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​គាត់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់។ អ៊ីសា​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គីតាប។


អ៊ីសា​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ អ៊ីសា​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​ជំអាត់។


មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​ជំអាត់ អ៊ីសា​ដើរ​កាត់​វាល​ស្រែ សិស្ស​របស់​អ៊ីសា​នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​បរិភោគ។


អ៊ីសា​ប្រាប់​ទៅ​គេ​ទៀត​ថា៖ បុត្រា​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ជំអាត់។


មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​បរិវេណ​ទាំង​នោះ [រង់‌ចាំ​ទឹក​កំរើក


ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​អុលឡោះ​ទេ ដ្បិត​គាត់​ពុំ​គោរព​ហ៊ូកុំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​ដូច​ម្ដេច​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម