Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:39 - អាល់គីតាប

39 អ៊ីសា​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​គាត់ សិស្ស​ក៏​នាំ​គ្នា​តាម​អ៊ីសា​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះយេស៊ូវ​ទ្រង់​ចេញ​ពីទីនោះ ហើយ​យាង​ឆ្ពោះទៅ​ភ្នំ​ដើមអូលីវ តាម​ទម្លាប់​របស់ព្រះអង្គ ពួក​សិស្ស​ក៏​ទៅតាម​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 កាល​ព្រះអង្គ​ចេញ​ទៅ​ ក៏​យាង​ទៅ​ភ្នំ​ដើម​អូលីវ​តាម​ទម្លាប់​ ឯ​ពួក​សិស្ស​ក៏​បាន​ទៅ​តាម​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ

សូមមើលជំពូក ចម្លង




លូកា 22:39
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មក​ជា​មួយ​ពួក​សិស្ស ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ គាត់​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន


ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ អ៊ីសា​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។


កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ចូល​ក្នុង​ម៉ាស្ជិទ។ ក្រោយ​ពី​បាន​មើល​សព្វ​គ្រប់​អស់​ហើយ អ៊ីសា​ទៅ​ភូមិ​បេថានី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ដ្បិត​ល្ងាច​ណាស់​ហើយ។


លុះ​ដល់​ល្ងាច អ៊ីសា​ចាក​ចេញ​ពី​ទី‌ក្រុង​ជា​មួយ​ពួក​សិស្ស។


អ៊ីសា​នៅ​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និង​លោក​អន‌ទ្រេ សួរ​អ៊ីសា​ដាច់​ឡែក​ពី​គេ​ថា៖


ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ អ៊ីសា​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។


ពេល​ថ្ងៃ​អ៊ីសា​តែង​ប្រៀន‌ប្រដៅ​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​នៅ​ពេល​យប់ អ៊ីសា​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម