លូកា 18:19 - អាល់គីតាប19 អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីអុលឡោះគ្មាននរណាម្នាក់សប្បុរសឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ? ក្រៅពីព្រះមួយអង្គ គ្មានអ្នកណាល្អឡើយ។ សូមមើលជំពូកKhmer Christian Bible19 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំថា គ្រូល្អដូច្នេះ? គ្មានអ្នកណាម្នាក់ល្អឡើយ មានតែមួយអង្គប៉ុណ្ណោះ គឺជាព្រះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ព្រះយេស៊ូវមានបន្ទូលតបថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ សូមមើលជំពូក |
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។