Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:21 - អាល់គីតាប

21 ឡាសារ​ចង់​បរិភោគ​កំទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 គាត់​តែងតែ​ប្រាថ្នាចង់​ចម្អែតពោះ​ដោយ​កម្ទេចអាហារដែល​ជ្រុះ​ពី​តុ​អាហារ​របស់​សេដ្ឋី​នោះ​ណាស់ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គាត់​ចង់​ចំអែត​ពោះ​ដោយ​កម្ទេច​អាហារ​ ដែល​ធ្លាក់​ពី​លើ​តុ​របស់​អ្នក​មាន​នោះ​ ហើយ​សូម្បីតែ​ឆ្កែ​ក៏​មក​លិទ្ធ​ដំបៅ​របស់​គាត់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គាត់​ប្រាថ្នា​ចង់​ចម្អែត​ពោះ ដោយ​កម្ទេច​អាហារ​ដែល​ធ្លាក់​ពី​តុ​អ្នក​មាននោះ​ណាស់ ហើយ​មាន​ឆ្កែ​មក​លិឍ​ដំបៅ​គាត់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បុរស​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គាត់​មាន​ប្រាថ្នា​ចង់​ចំអែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ

សូមមើលជំពូក ចម្លង




លូកា 16:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​អង្វរ​អ៊ីសា​ថា៖ «ពិត​មែន​ហើយ​អ៊ីសា‌ជាអម្ចាស់! ប៉ុន្ដែ កូន​ឆ្កែ​ស៊ី​កំទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។


នាង​ជម្រាប​អ៊ីសា​ថា៖ «ពិត​មែន​ហើយ​អ៊ីសា‌ជាអម្ចាស់! ប៉ុន្ដែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កំទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​ឲ្យ​ជ្រុះ​នោះ​បាន»។


មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។


ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​ណាពី​អ៊ីព្រ‌ហ៊ីម នៅ​សូរ៉កា។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។


លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ​អ៊ីសា​ប្រាប់​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ កុំ​ឲ្យ​មាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។


សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី យើង​នៅ​តែ​ឃ្លាន​នៅ​តែ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។


ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម