Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:17 - អាល់គីតាប

17 លុះ​ដល់​ម៉ោង​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀប‌ចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 លុះដល់​ម៉ោង​ជប់លៀង លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​ប្រាប់​ពួក​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ថា​: ‘សូមអញ្ជើញ​មក ដ្បិត​ពិធីជប់លៀង​បាន​រៀបចំជាស្រេច​ហើយ​!’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 លុះ​ដល់​ពេល​ម៉ោង​អាហារ​ពេល​ល្ងាច​ គាត់​បាន​ចាត់​បាវបម្រើ​របស់​គាត់​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ សូម​អញ្ជើញ​មក​ ដ្បិត​អ្វីៗ​បាន​រៀបចំ​រួច​រាល់​ហើយ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លុះ​ជិត​ដល់​ពេល​ជប់​លៀង លោក​ចាត់​បាវ​បម្រើ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា "សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លុះ​ដល់​ពេល​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ

សូមមើលជំពូក ចម្លង




លូកា 14:17
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។


ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចំការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្ដា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។


នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃ​ឱឡា‌រិក​បំផុត អ៊ីសា​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។


បង​ប្អូន​ជា​ពូជ‌ពង្ស​អ៊ីព្រហ៊ីម និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​អើយ! ទ្រង់​បាន​ចាត់​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ


ការ​ទាំង​នេះ​កើត​មក​ពី​អុលឡោះ ដែល​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សំរុះ‌សំរួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម