លូកា 11:45 - អាល់គីតាប45 មានបណ្ឌិតខាងហ៊ូកុំម្នាក់ជម្រាបអ៊ីសាថា៖ «តួន! តួនមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា តួនត្មះតិះដៀលយើងខ្ញុំ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល45 មានអ្នកច្បាប់ម្នាក់ទូលតបនឹងព្រះយេស៊ូវថា៖ “លោកគ្រូ លោកនិយាយដូច្នេះ គឺបង្អាប់បង្អោនពួកយើងដែរហើយ!”។ សូមមើលជំពូកKhmer Christian Bible45 មានម្នាក់ក្នុងចំណោមពួកអ្នកជំនាញច្បាប់បានទូលតបទៅព្រះអង្គថា៖ «លោកគ្រូ លោកនិយាយសេចក្ដីទាំងនេះ គឺលោកត្មះតិះដៀលយើងដែរ» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា៖ «លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះមានន័យថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ សូមមើលជំពូក |
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។