Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:9 - អាល់គីតាប

9 ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​ព្រះបន្ទូល​នៃ​សេចក្ដីសន្យា គឺ​ដូចតទៅ​:“ឆ្នាំក្រោយយើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដ្បិត​ព្រះជាម្ចាស់​មានបន្ទូល​សន្យា​ថា៖​ «យើង​នឹង​មក​វិញ​តាម​ពេល​កំណត់​ ហើយ​សារ៉ា​នឹង​មាន​កូន​ប្រុស​ម្នាក់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​ព្រះ​បាន​សន្យា​ដូច្នេះ​ថា៖ «យើង​នឹង​មក​វិញ​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូន» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដ្បិត​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន»

សូមមើលជំពូក ចម្លង




រ៉ូម 9:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។


អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​គាត់ នៅ​មាត់​ទ្វារ​ជំរំ។


តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ជូន​អ៊ីព្រហ៊ីម ក្នុង​ពេល​គាត់​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​គាត់។


ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង​ការ និង​កិច្ច‌ការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប​សូន្យ​មិន​ខាន


ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​បាន​យក​អ៊ីសាហាក់​ទៅ​ធ្វើ​ជា​គូរបាន នៅ​ពេល​អុលឡោះ​ល្បង‌ល​មើល​ចិត្ដ​គាត់។ គាត់​ជូន​កូន​តែ​មួយ​គត់​របស់​គាត់ ថ្វី​ដ្បិត​តែ​គាត់​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម