Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:15 - អាល់គីតាប

15 ដ្បិត​អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​ម៉ូសា​ថាៈ «យើង​នឹង​មាន​ចិត្ដ​មេត្ដា‌ករុណា​ដល់​នរណា ដែល​យើង​មេត្ដា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដ្បិត​ព្រះ​មានបន្ទូល​នឹង​ម៉ូសេ​ថា​៖ “យើង​នឹង​មេត្តាករុណា​ដល់​អ្នកណាដែល​យើង​មេត្តាករុណា​; យើង​នឹង​អាណិតអាសូរ​ដល់​អ្នកណាដែល​យើង​អាណិតអាសូរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​លោក​ម៉ូសេ​ថា៖​ «យើង​នឹង​មេត្ដា​ចំពោះ​អ្នកណា​ដែល​យើង​មេត្ដា​ ហើយ​យើង​នឹង​អាណិត​អាសូរ​ចំពោះ​អ្នកណា​ដែល​យើង​អាណិត​អាសូរ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​នឹង​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​យើង​ក្តួល​អាណិត» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា: «យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា‌ករុណា ក៏​នឹង​មាន​សេចក្ដី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត»

សូមមើលជំពូក ចម្លង




រ៉ូម 9:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្តី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជាអុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​ដល់​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


ដូច្នេះ មិន​មែន​ស្រេច​តែ​បំណង​ចិត្ដ ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តែ​អុលឡោះ ដែល​មេត្ដា‌ករុណា​នោះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម