Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:17 - អាល់គីតាប

17 បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ឲ្យ​ប្រុង​ប្រយ័ត្ន នឹង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​ឲ្យ​បង​ប្អូន​រវាត​ចិត្ដ​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ដ​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បង​ប្អូន​បាន​ទទួល​សូម​បង​ប្អូន​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បងប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​ឲ្យ​បងប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បងប្អូន​បាន​ទទួល សូម​បងប្អូន​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឱ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បណ្តាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​រវាត​ចិត្ត ខុស​នឹង​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង




រ៉ូម 16:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុម‌ជំអះ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុម‌ជំអះ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​ចុះ។


មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន នាំ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​បាប។ ហេតុ​ផ្សេងៗ ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ដ​អំពើ​បាប​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុត ប៉ុន្ដែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!


«ចូរ​ប្រយ័ត្ន​នឹង​ពួក​ណាពី​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ដ​សាហាវ​ដូច​ចចក។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែងតែ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។


យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ឲ្យ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ដ។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។


ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុម‌ជំអះ នោះ​បង​ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។


មក​ពី​បង​ប្អូន​នៅ​តែ​មាន​ចិត្ដ​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង​ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​ចិត្ដ​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង​ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។


ថ្វី​ដ្បិត​តែ​មាន​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ វិញ។


បង​ប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ ស្រប​តាម​គំរូ​ដែល​យើង​បាន​ដាក់​ឲ្យ​បង​ប្អូន​ឃើញ​នោះ​ទៅ។


ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បង​ប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ​ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ គឺ​មិន​ស្រប​តាម​អាល់ម៉ា‌ហ្សៀស​ទេ


បង​ប្អូន​អើយ យើង​សូម​រំលឹក​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង​ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់​ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន។


ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេ‌សូ​នេះ ដើម្បី​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ


គេ​សំដែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ប៉ុន្ដែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​អំណាច ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។


ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ


អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្ដែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។


អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​រស‌អុលឡោះ​នៅ​ជា​មួយ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម