Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 12:20 - អាល់គីតាប

20 ផ្ទុយ​ទៅ​វិញ “ប្រសិន​បើខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង​គរ​ពី​លើ​ក្បាល​របស់​គេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ផ្ទុយទៅវិញ “ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​; ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​; ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន​ ចូរ​ឲ្យ​គេ​បរិភោគ​ ហើយ​បើ​គេ​ស្រេក​ ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ​ ដ្បិត​ធ្វើ​ដូច្នេះ​ ប្រៀប​ដូចជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ផ្ទុយ​ទៅ​វិញ «បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​បរិ‌ភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ ដ្បិត​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ

សូមមើលជំពូក ចម្លង




រ៉ូម 12:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​បញ្ជា​អ្នក​បម្រើ​ឲ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ គាត់​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។


គាត់​ជម្រាប​ស្តេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ស្តេច​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ​ឬ​ដោយ​ព្រួញ? សូម​ស្តេច​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ចៅ‌ហ្វាយ​របស់​ខ្លួន​វិញ​ចុះ»។


គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចំបាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!


សូម​ឲ្យ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិន‌ឆ្អៅ ស្រោច​ទៅ​លើ​ពួក​គេ ហើយ​សូម​ច្រាន​ពួក​គេ​ទំលាក់​ទៅ​ក្នុង​ឡ​ភ្លើង ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូរអា​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។


«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា


មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ​វិញ។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម