Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូអែល 3:9 - អាល់គីតាប

9 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​ឲ្យ​អ្នក​ចំបាំង​ចេញ​ទៅ​សមរ‌ភូមិ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​ប្រកាស​ប្រាប់​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ​ដូច្នេះ​ថា ចូរ​ត្រៀម​ខ្លួន​ចូល​ច្បាំង ចូរ​ដាស់​មនុស្ស​ខ្លាំង​ពូកែ​ឡើង ត្រូវ​ឲ្យ​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ចូល​មក​ជិត ត្រូវ​ឲ្យ​គេ​នាំ​គ្នា​ឡើង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​ប្រកាស​ប្រាប់​សេចក្ដី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សំរាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ

សូមមើលជំពូក ចម្លង




យ៉ូអែល 3:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា អុលឡោះ‌តាអាឡា​គ្រង​រាជ្យ ពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌។


ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!


ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ផ្សព្វ‌ផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «អុលឡោះ​ដែល​កំចាត់‌កំចាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ទ្រង់​ថែ‌រក្សា​អ៊ីស្រ‌អែល ដូច​អ្នក​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។


«ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង ចូរ​លើក​ទង់​សញ្ញា​ឡើង! ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង កុំ​លាក់​ឲ្យ​សោះ! ចូរ​ប្រកាស​ថា: សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ី‌ឡូន​ហើយ! ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំ រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។


ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ អុលឡោះ‌តាអាឡា​មាន​គម្រោង‌ការ​កំទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ទ្រង់​ជំរុញ ស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិតអុលឡោះ‌តាអាឡា​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កំទេច​ម៉ាស្ជិទ​របស់​ទ្រង់!


ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ! ចូរ​ប្រមូល​ប្រជា‌ជាតិ​នានា​វាយ​លុក​ក្រុង​នេះ! ចូរ​ហៅ​នគរ​ទាំង‌ឡាយ គឺ​នគរ​អារ៉ា‌រ៉ាត មិនី និង​អ័ស‌ក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ! ចូរ​តែង‌តាំង​ឲ្យ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះ‌ករ​ដូច​កណ្ដូប!


ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សំរុក​ក្រុង​នេះ ចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់! ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗ ហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ពី​ដើម យើង​បាន​និយាយ​អំពី​អ្នក តាម​រយៈ​អ្នក​បម្រើ​របស់​យើង គឺ​ពួក​ណាពី​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជា‌រាស្ត្រ​របស់​យើង។


ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ពួក​ណាពី ដែល​នាំ​ប្រជា‌ជន​របស់​ទ្រង់​ឲ្យ​វង្វេង។ បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត តែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។


យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។


អុលឡោះ‌តាអាឡា​នឹង​ចេញ​មក ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ទ្រង់​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ទ្រង់​ប្រយុទ្ធ​នឹង​គូ​សត្រូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម