Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:24 - អាល់គីតាប

24 កាល​បណ្ដា‌ជន​ពុំ​ឃើញ​អ៊ីសា និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម​តាម​រក​អ៊ីសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ដូច្នេះ នៅពេល​ហ្វូងមនុស្ស​ឃើញ​ថា ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទីនោះ ពួកគេ​ក៏​ជិះ​ទូកតូច​ទាំងនោះ​ទៅ​កាពើណិម​តាមរក​ព្រះយេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ពេល​បណ្ដាជន​បាន​ឃើញ​ថា​ ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទី​នោះ​ដូច្នេះ​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិមតាម​រក​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច្នេះ ពេល​បណ្តា​ជន​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ក្រុង​កាពើ‌ណិម ដើម្បី​រក​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម តាម​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើ‌ណិម ដើម្បី​នឹង​រក​ទ្រង់

សូមមើលជំពូក ចម្លង




យ៉ូហាន 6:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា និង​ពួក​សិស្ស​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ត្រង់​ស្រុក​គេនេ‌សារ៉ែត។


លុះ​បាន​ជួប​ហើយ​គេ​ជម្រាប​ថា៖ «គេ​ខំ​ស្វែង​រក​តួន​គ្រប់ៗ​គ្នា»។


កាល​អ៊ីសា និង​ពួក​សិស្ស​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេ‌សារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។


ពេល​អ៊ីសា​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​គាត់ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​អ៊ីសា​គ្រប់​ៗ​គ្នា។


អ៊ីសា​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ​រក្សា​សួន​ច្បារ នាង​ក៏​ជម្រាប​អ៊ីសា​ថា៖ «លោក! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា​នាង​ខ្ញុំ​នឹង​ទៅ​យក»។


គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ​ងងឹត​ហើយ តែ​អ៊ីសា​ពុំ​ទាន់​មក​រក​គេ​នៅ​ឡើយ​ទេ


ប៉ុន្ដែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ពី​អ៊ីសា‌ជាអម្ចាស់​បាន​អរ​គុណ​អុលឡោះ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។


អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ នៅ​ពេល​គាត់​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ នៅ​ក្រុង​កាពើ‌ណិម។


ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​អ៊ីសា គេ​សួរ​គ្នា​ថា៖ «តើ​គាត់​នៅ​ឯ​ណា?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម