Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:21 - អាល់គីតាប

21 តាម​ពិត អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ម៉ាស្ជិទ ដែល​ជា​រូប​កាយ​របស់​គាត់​វិញ​ឯ‌ណោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ប៉ុន្តែ​ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​ព្រះវិហារ​នៃ​ព្រះកាយ​របស់​ព្រះអង្គ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គឺ​ព្រះអង្គ​កំពុង​មាន​បន្ទូល​ អំពី​ព្រះវិហារ​ ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះអង្គ​វិញ​ឯ‌ណោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ប៉ុន្តែ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង




យ៉ូហាន 2:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ពេល​អ៊ីសា​បាន​រស់​ឡើង​វិញ​ពួក​សិស្ស​នឹក​ឃើញ​ថា អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ គេ​ក៏​ជឿ​គីតាប ព្រម​ទាំង​ជឿ​ពាក្យ​របស់​អ៊ីសា​ដែរ។


បង​ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ទេ​ឬ! បង​ប្អូន​មិន​ជ្រាប​ថា​រស​របស់​អុលឡោះ​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ទេ​ឬ!។


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ម៉ាស្ជិទ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​នៅ​ក្នុង​បង​ប្អូន ជា​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ពី​អុលឡោះ។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


ដ្បិត​អុលឡោះ​គាប់​ចិត្ត​ឲ្យ គ្រប់​លក្ខណ‌សម្បត្តិ​របស់​ទ្រង់ ស្ថិត​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​អាល់ម៉ា‌ហ្សៀស។


គាត់​នៅ​បម្រើ​ក្នុង​ទី‌សក្ការ និង​ក្នុង​ជំរំ‌សក្ការៈ​ដ៏​ពិត​ប្រាកដ​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម