Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:4 - អាល់គីតាប

4 ដូច្នេះ​ពួក​គេ​ប្រើ​ឧបាយ‌កល​បោក​ប្រាស់​គាត់ គឺ​គេ​រៀប‌ចំ​ជា​ប្រតិភូ​ទៅ​ជួប​គាត់ ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល គឺ​គេ​ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត ចូល​មក​ទាំង​មាន​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​របស់គេ និង​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់ ហើយ​ធ្លាយ​បាន​ចង​ភ្ជិត​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដូច្នេះ ពួក​គេ​ប្រើ​ឧបាយ‌កល​បោក​ប្រាស់​លោក គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត​ចូល​មក​មាន​ទាំង​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​គេ នឹង​ថង់​ស្បែក​សំរាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់​ហើយ​ធ្លាយ​បាន​ចង​ខ្ជឹប​វិញ​ផង

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​យ៉ាកកូប ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖


ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ខ្ញុំ​មិន​បំភ្លេច​ហ៊ូកុំ របស់​ទ្រង់​ឡើយ។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ដ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។


ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។


ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​អុលឡោះ​ទៅ​ទៀត»។


សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្តៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។


រីឯ​ថង់​ស្រា​វិញ​ក៏​ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀក‌បំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់ សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។


អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។


ពួក​គេ​ស្លៀក​សម្លៀក‌បំពាក់​ចាស់​រយីក‌រយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម