Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:16 - អាល់គីតាប

16 បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រ‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លុះ​ផុត​បី​ថ្ងៃ ក្រោយពី​បាន​តាំង​សញ្ញា​ជាមួយ​គេ​មក គេ​ក៏​ឮ​ថា អ្នកទាំង​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​ក្នុង​ចំណោម​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ​ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង​ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។


យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រ‌អែល បាន​សច្ចា​យ៉ាង​ឱឡារិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-យារីម។


យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​និយាយ​ទៅ​គេ​ថា៖ «ម្តេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង​ដោយ​ពោល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!


ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​នាម​ដ៏​ល្បី​នៃអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម