Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:9 - អាល់គីតាប

9 ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​អ៊ីមុាំ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពួក​អ្នក​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ហើយ​ទ័ព​ការ​ពារ​ជួរ​ខាង​ក្រោយ​ដើរបន្ទាប់​ពី​ហិប រី​ឯ​ពួក​សង្ឃ​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ​បណ្ដើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​បូជា‌ចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហឹប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្ដី​សុចរិត​របស់​អ្នក នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជា‌និច្ច ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។


ក្រោយ​គេ​បង្អស់​ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង​ពល​ដាន់​ដឹក​នាំ​ដោយ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមីសា‌ដាយ


យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ស្រែក​ជយឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្តី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្រែក នោះ​សឹម​ស្រែក»។


អ៊ីមុាំ​ទាំង​ប្រាំ​ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម ដើរ​ខាង​មុខ​ហិបអុលឡោះ‌តាអាឡា ក៏​ចេញ​ដំណើរ​ម្តង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិបអុលឡោះ‌តាអាឡា​ដែរ ពួក​គេ​ដើរ​ទៅ​មុខ តាម​សំឡេង​ស្នែង។


ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​យ៉ូស្វេ គឺ​អ៊ីមុាំ​ប្រាំ​ពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ​ពីរ ដើរ​នៅ​ចំពោះអុលឡោះ‌តាអាឡា នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ដើរ​តាម​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម