យ៉ូស្វេ 22:25 - អាល់គីតាប25 ពួករូបេន និងពួកកាដអើយ! អុលឡោះតាអាឡាបានយកទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយអុលឡោះតាអាឡាទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្តាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចអុលឡោះតាអាឡាទៀតមិនខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដ្បិតព្រះយេហូវ៉ាបានតម្រូវទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា ដែលជាកូនចៅរូបេន និងកូនចៅកាដហើយ ដូច្នេះ អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ!" យ៉ាងនោះកូនចៅរបស់អ្នករាល់គ្នាអាចនឹងធ្វើឲ្យកូនចៅរបស់យើងខ្ញុំ លែងថ្វាយបង្គំព្រះយេហូវ៉ាមិនខាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្ដាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដ្បិតព្រះយេហូវ៉ាទ្រង់បានដំរូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង នឹងឯងរាល់គ្នា ដែលជាកូនចៅរូបេន នឹងកូនចៅកាឌ់ហើយ ដូច្នេះឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា សូមមើលជំពូក |
ពេលប្រជាជនអ៊ីស្រអែលទាំងមូលឃើញថា ស្តេចពុំព្រមស្តាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ជម្រាបស្តេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង ស្តេចទតទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ស្តេចទតអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រអែលនាំគ្នាវិលត្រឡប់ទៅកាន់លំនៅរបស់ខ្លួនវិញ។
គ្រានោះនៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងស្តេចទតទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើអុលឡោះតាអាឡាជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូមអុលឡោះតាអាឡាទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះអុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែលអុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើអុលឡោះតាអាឡាដោយធ្វើគូរបានដុត និងគូរបានមេត្រីភាព ព្រមទាំងគូរបានឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយអុលឡោះតាអាឡា”បានឡើយ។