Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 16:7 - អាល់គីតាប

7 បន្ទាប់​មក ព្រំ​ប្រទល់​នោះ ចុះ​ពី​យ៉ា‌ណូ‌ហា​ទៅ​អាថា‌រ៉ូត និង​ណា‌រ៉ា‌តា ហើយ​បែរ​មក​ក្រុង​យេរីខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 រួច​ពី​យ៉ា‌ណូ‌ហា ចុះ​ទៅ​ដល់​ក្រុង​អាថា‌រ៉ូត និង​ណាអារ៉ា រហូត​ដល់​ក្រុង​យេរីខូរ ផុត​ត្រឹម​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក ព្រំ‌ប្រទល់​នោះ​ចុះ​ពី​យ៉ា‌ណូ‌ហា​ទៅ​អាថា‌រ៉ូត និង​ណា‌រ៉ា‌តា ហើយ​បែរ​មក​ក្រុង​យេរីខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​យ៉ាណូហា​ក៏​ចុះ​ទៅ​ដល់​ក្រុង​អាថារ៉ូត ហើយ​នឹង​ក្រុង​ណ្អារ៉ាត រហូត​ដល់​ក្រុង​យេរីខូរ ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង




យ៉ូស្វេ 16:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ី‌គែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។


ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ។


ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគ‌មេថា ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ា‌ណូ‌ហា។


ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្តុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្តាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។


ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​គ្រា​នោះ យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពីអុលឡោះ‌តាអាឡា! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម