Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:35 - អាល់គីតាប

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទី‌ក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពួក​គេ​ចាប់​យក​បានក្រុង​នោះ​នៅ​ថ្ងៃ​នោះ​ឯង រួចវាយ​ប្រហារពួក​គេ​ដោយ​មុខ​ដាវ។ នៅ​ថ្ងៃ​នោះ លោក​បំផ្លាញ​មនុស្ស​ទាំង​ប៉ុន្មាន​នៅក្នុង​ក្រុង​នោះ​អស់​រលីង​គ្មាន​សល់ ដូច​លោក​បាន​ប្រ​ព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:35
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ទ្រង់​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រំលើង​ដើម​ឈើ។


ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង យើង​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ ហើយ​យើង​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ពួក​គេ រហូត​ដល់​ទៅ​លុប​បំបាត់​ពួក​គេ ទាំង​ស្រុង ឬ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ​ដែរ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ។


បន្ទាប់​មក​ទៀត​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។


យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។


គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្តេច​ព្រម​ទាំង​មនុស្ស‌ម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម