យ៉ូប 9:5 - អាល់គីតាប5 ទ្រង់រើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ទ្រង់រំលើងភ្នំ ដោយសារកំហឹង របស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះអង្គលើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ព្រះអង្គក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ព្រះអង្គរម្លើងភ្នំ ដោយសារព្រះពិរោធ របស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ទ្រង់ សូមមើលជំពូក |
អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!”នោះនឹងសម្រេចដូច្នោះជាមិនខាន។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។