Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 42:2 - អាល់គីតាប

2 «ខ្ញុំ​ទទួល​ស្គាល់​ថា ទ្រង់​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់ ទាល់​តម្រិះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ទូល‌បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ធ្វើ​ទាំង​អស់​កើត ហើយ​ឃាត់​ព្រះ​តម្រិះ​ព្រះ‌អង្គ​ណា​មួយ​មិន​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ទូលបង្គំ​ទទួល​ស្គាល់​ថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ ទាល់​ព្រះ‌តម្រិះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទូលបង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា នឹង​ឃាត់​ព្រះ​ដំរិះ​ទ្រង់​ណា​មួយ​មិន​បាន

សូមមើលជំពូក ចម្លង




យ៉ូប 42:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


ប្រសិន​បើ​ទ្រង់​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ទ្រង់​បាន​ទេ ទ្រង់​ចង់​ធ្វើ​អ្វី​មួយ ទ្រង់​ធ្វើ​ការ​នោះ។


«អុលឡោះ​មាន​អំណាច​គ្រប់‌គ្រង ទ្រង់​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។


អៃយ៉ូប​ឆ្លើយអុលឡោះ‌តាអាឡា​ថា៖


បើ​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ធ្វើ​ការ​អ្វី ទ្រង់​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។


ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​អង្គុយ ពេល​ណា​ដែល​ខ្ញុំ​ក្រោក​ឈរ ទ្រង់​ឈ្វេង​យល់​គំនិត​របស់​ខ្ញុំ តាំង​ពី​ចម្ងាយ។


អុលឡោះ​មុខ​តែ​ជ្រាប​ជា​មិន​ខាន ដ្បិត​ទ្រង់​ឈ្វេង​យល់​អ្វីៗ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។


មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។


ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​អុលឡោះ​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ទ្រង់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ទ្រង់។


បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ទ្រង់​លាត​ដៃ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ទ្រង់​បាន​ទេ។


អំណើះ​ត​ទៅ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​អុលឡោះ‌តាអាឡា គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែន‌ការ​អាក្រក់។


គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់»។


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​អុលឡោះ​វិញ អ្វី​ក៏​ដោយ​ទ្រង់​ធ្វើ​កើត​ទាំង​អស់»។


អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​អុលឡោះ​ធ្វើ​កើត ដ្បិត​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។


អ៊ីសា​ទូរអា​ថា៖ «អ័ប្បាឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ប៉ុន្ដែ សូម​កុំ​តាម​បំណង​ចិត្ដ​ខ្ញុំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​ទ្រង់​វិញ»។


អ៊ីសា​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត អុលឡោះ​ធ្វើ​កើត​ទាំង​អស់»។


អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម