Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 41:34 - អាល់គីតាប

34 វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សំបើមៗ ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់ ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ ដែល​មាន​សេចក្ដី​អំនួត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សម្បើមៗ ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់ ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ​ដែល​មាន​សេចក្ដី​អំនួត។

សូមមើលជំពូក ចម្លង




យ៉ូប 41:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បង្ក្រាប​សមុទ្រ ដោយ‌សារ​អំណាច​របស់​ទ្រង់។ ទ្រង់​កំទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រ ដោយ‌សារ​តម្រិះ​របស់​ទ្រង់។


សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។


អៃយ៉ូប​ឆ្លើយអុលឡោះ‌តាអាឡា​ថា៖


ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ របស់​អុលឡោះ​ក៏​វង្វេង​ទៅ​តាម​ពួក​គេ ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សំដី របស់​ពួក​គេ ដូច​ផឹក​ទឹក។


ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិ ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​ជា​សំលៀក‌បំពាក់។


ស្តេច​ហ្វៀរ៉អ៊ូន​តប​ថា៖ «តើ អុលឡោះ‌តាអាឡាជា​នរណា បាន​ជា​យើង​ត្រូវ​ស្តាប់​តាម ហើយ​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់ អុលឡោះ‌តាអាឡា​ទេ យើង​មិន​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​ឡើយ។


ក្រុង​សាម៉ារី ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក នៅ​រាជា‌ណាចក្រ​អេប្រាអ៊ីម មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប ដ៏​សម្បូណ៌​សប្បាយ​នេះ ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល របស់​ពួក​ប្រមឹក​ទាំង​នោះ។


ចូរ​ប្រកាស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ហ្វៀរ៉‌អ៊ូន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។


សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន​ជើង​វា​ដូច​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សឹង្ហ។ នាគ​បាន​ប្រគល់​អំណាច និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម