Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 40:10 - អាល់គីតាប

10 តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​អុលឡោះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះ‌ជាម្ចាស់​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង នឹង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិយស នឹង​សិរី‌ល្អ​ចុះ

សូមមើលជំពូក ចម្លង




យ៉ូប 40:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយ ដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា?


ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ


ដោយ​ទ្រង់​សង្គ្រោះ ស្តេច​បាន​ទទួល​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​ឲ្យ​គាត់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។


អុលឡោះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។


អុលឡោះ‌តាអាឡា​ជា​ស្តេច ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​ អុលឡោះ‌តាអាឡា​ប្រកប​ទៅ​ដោយ​អំណាច ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។


ត្រូវ​ធ្វើ​សម្លៀក​បំពាក់​សក្ការៈ សម្រាប់​ហារូន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃ​ថ្នូរ​របស់​គាត់។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឲ្យ​មាន​កិត្តិយស និង​សិរី‌រុង‌រឿង ហើយ​ដី​នឹង​បង្កើត​ភោគ​ផល​ដែល​នាំ​ឲ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ។


ទ្រង់​យក​សេចក្ដី​សុចរិត​របស់​ទ្រង់ ធ្វើ​ជា​អាវ‌ក្រោះ ទ្រង់​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ទ្រង់​យក​ការ​សង‌សឹក​ធ្វើ​ជា​សំពត់ និង​យក​ចិត្ត​ប្រច័ណ្ឌ​ធ្វើ​ជា​អាវ​វែង។


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ​បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ បន្ទូល​នៃ​អុលឡោះ​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នឹង​បាន​សម្រេច​គឺ​ថាៈ «ជ័យ‌ជំនះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម