Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 39:17 - អាល់គីតាប

17 ដ្បិត​អុលឡោះ​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រោះ​ព្រះ​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពី​ព្រោះ​ព្រះ‌ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ

សូមមើលជំពូក ចម្លង




យ៉ូប 39:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។


ទ្រង់​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ មិន​ឲ្យ​ស្វែង​យល់ ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។


ទ្រង់​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។


វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ


ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ នោះ​សេះ និង​អ្នក​ជិះ​សេះ ពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។


យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​បាន​ដាក់​ទោស​ពួក​គេ យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។


ប៉ុន្តែ ស្តេច​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​អ្នក ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​ចិត្ត​មានះ និង​រឹង​រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម