Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 39:13 - អាល់គីតាប

13 សត្វ​អូទ្រុស​ទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ស្លាប​សត្វ​អូទ្រុស​ញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង និង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សត្វ​អូទ្រុស ទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ

សូមមើលជំពូក ចម្លង




យ៉ូប 39:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ​ដើរ​សមុទ្រ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្តង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។


ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរ‌ស៊ីស ដោយ​មាន​អ្នក​បម្រើ​របស់​ស្តេច​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្តង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរ‌ស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។


ខ្ញុំ​បាន​ក្លាយ​មក​ជា​បង​ប្អូន​របស់​ឆ្កែ​ព្រៃ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែង‌ស្រាក។


តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?


វា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់


បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។


កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល ហើយ​លលក ត្រចៀក‌កាំ និង​ស្មោញ ក៏​ចេះ​សំគាល់​មើល​ថា តើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរ ប៉ុន្តែ ប្រជា‌ជន​របស់​យើង​មិន​ស្គាល់ ហ៊ូកុំ​របស់​យើង​ទេ។


អូទ្រុស មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ


កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។


ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម