Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 38:36 - អាល់គីតាប

36 តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​ឆ្នាំ​ចូល​មក​ដល់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ

សូមមើលជំពូក ចម្លង




យ៉ូប 38:36
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​អំណាច ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។


ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។


ទ្រង់​ប្រកប​ទៅ​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ មិន​អាច​រួច​ខ្លួន​បាន​ទេ។


ក៏​ប៉ុន្តែ ទ្រង់​ពេញ​ចិត្ត នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង!


យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ​ពេញ​ដោយ​រស​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ


មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ទ្រង់​ទាំង​អស់។


ដ្បិត​អុលឡោះ​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​បំណង​ទ្រង់។ រីឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​អុលឡោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូអារ​សូម​ពី​អុលឡោះ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ចិត្ត​ទូលាយ ឥត​បន្ទោស​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម