Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 33:25 - អាល់គីតាប

25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 យ៉ាង​នោះ​សាច់​គេ នឹង​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ

សូមមើលជំពូក ចម្លង




យ៉ូប 33:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។


អុលឡោះ​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ ដ្បិត​ម៉ាឡា‌អ៊ីកាត់​អង្វរ​ថា: “សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ខ្ញុំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ!”។


ពេល​គេ​ទូរអា‌អង្វរ​អុលឡោះទ្រង់​ស្ដាប់​គេ គេ​ចូល​ទៅ​ជួប​ទ្រង់​ដោយ​អំណរ ទ្រង់​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។


ក្រោយ​មក អៃយ៉ូប​រស់​បាន​មួយ​រយ​សែ‌សិប​ឆ្នាំ​ទៀត គាត់​បាន​ឃើញ​កូន​ចៅ​របស់​គាត់​រហូត​ដល់​បួន​តំណ។


ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភ‌មង្គល ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។


ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការ ទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ ជ្រលង​ភ្នំ​អាកោរ​នឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។


ពេល​ម៉ូសា​ស្លាប់​នោះ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​គាត់​មិន​អន់​ទេ រីឯ​កម្លាំង​របស់​គាត់ ក៏​មិន​ចុះ​អន់​ថយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម