Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 32:5 - អាល់គីតាប

5 ប៉ុន្តែ ពេល​គាត់​ឃើញ​អ្នក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​អៃយ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​បី​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​មាន​កំហឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ កាល​អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​៣​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង។

សូមមើលជំពូក ចម្លង




យ៉ូប 32:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្តើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​អៃយ៉ូប ព្រោះ​អៃយ៉ូប​ប្រកាន់​ថា​ខ្លួន​គាត់​សុចរិត​នៅ​ចំពោះ​អុលឡោះ។


ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​អៃយ៉ូប​ក្រោយ​គេ។


លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។


លុះ​មក​ដល់​ជិត​ជំរំ ម៉ូសា​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជា‌ជន​កំពុង​តែ​លោត​រាំ​លេង គាត់​ខឹង​យ៉ាង​ខ្លាំង គាត់​ក៏​បោក​បន្ទះ​ថ្ម​ដែល​គាត់​កាន់​ឲ្យ​បែក​នៅ​ជើង​ភ្នំ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម