Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:19 - អាល់គីតាប

19 តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ? ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ? បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ? ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

សូមមើលជំពូក ចម្លង




យ៉ូប 13:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​សូន​ខ្ញុំ និង​បង្កើត​ខ្ញុំ ដោយ‌សារ​អំណាច​របស់​ទ្រង់​ផ្ទាល់ តែ​ទ្រង់​បែរ​ចង់​រំលាយ​ខ្ញុំ​ទៅ​វិញ!


សូម​អស់​លោក​នៅ​ស្ងៀម ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​ឲ្យ​កើត​ទៅ​ចុះ!


ប៉ុន្តែ សូម​ទ្រង់​មេត្តា​អនុញ្ញាត​តាម សំណូម​ពរ​របស់​ខ្ញុំ នោះ​ខ្ញុំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី ទ្រង់​ទៀត​ឡើយ


ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស


ប្រសិន​បើ​អ្នក​ចង់​ឆ្លើយ សូម​ឆ្លើយ​មក​ចុះ! សូម​មាន​ប្រសាសន៍​មក ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​អ្នក។


ហេតុ​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ខ្ញុំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ខ្ញុំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។


តើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ និង​លុប​លាង​កំហុស​របស់​ខ្ញុំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ទ្រង់​នឹង​រក​ខ្ញុំ តែ​ខ្ញុំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ទ្រង់ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង។


មែន​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។


ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​បន្ទូល​របស់​ទ្រង់ ហើយ​លែង​និយាយ​ក្នុង​នាម​ទ្រង់​ទៀត​នោះ ខ្ញុំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ខ្ញុំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។


តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស បើ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ហើយ​នោះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម