យេរេមា 50:36 - អាល់គីតាប36 ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ! អ្នកទាំងនោះជាមនុស្សវិកលចរិត! ចូរយកដាវទៅប្រហារទាហានដ៏ ខ្លាំងពូកែរបស់ពួកគេ អ្នកទាំងនោះត្រូវរលំហើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 មានដាវមកលើពួកភូតភរ គេនឹងវង្វេងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ! អ្នកទាំងនោះជាមនុស្សវិកលចរិត! ចូរយកដាវទៅប្រហារទាហានដ៏ ខ្លាំងពូកែរបស់ពួកគេ អ្នកទាំងនោះត្រូវរលំហើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 មានដាវមកលើពួកភូតភរ គេនឹងត្រឡប់ជាវិងស៊ុងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុតទៅ សូមមើលជំពូក |
គាត់និយាយមិនទាន់ផុតផង ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ណាពីជម្រាបថា៖ «ខ្ញុំដឹងហើយថា អុលឡោះបានសម្រេចនឹងបំផ្លាញស្តេច ដ្បិតស្តេចប្រព្រឹត្តបែបនេះ ហើយស្តេចក៏បដិសេធមិនព្រមស្តាប់យោបល់របស់ខ្ញុំដែរ»។
អុលឡោះតាអាឡាដែលបានលោះអ្នករាល់គ្នា គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។