យេរេមា 48:1 - អាល់គីតាប1 នេះជាបន្ទូលរបស់អុលឡោះស្ដីអំពីជនជាតិម៉ូអាប់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបន្ទូលស្ដីពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ វេទនាដល់ក្រុងនេបូរ ព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវបំផ្លាញចោល សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់ សូមមើលជំពូក |