Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 44:9 - អាល់គីតាប

9 តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូន‌តា​របស់​អ្នក​រាល់​គ្នា ស្ដេច​ស្រុក​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម​ហើយ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 តើ​អ្នក​រាល់​គ្នា​ភ្លេច ពី​អំពើ​អាក្រក់​បុព្វ‌បុរស​របស់​អ្នក អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ប្រពន្ធ​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់របស់​ខ្លួន​អ្នក និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ហើយ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ស្រុក​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម​ហើយ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តើ​ឯង​រាល់​គ្នា​បាន​ភ្លេច​អំពើ​អាក្រក់​របស់​ពួក​ព្ធយុ‌កោ​ឯង ហើយ​អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា នឹង​ភរិយា​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់​ដែល​ខ្លួន​ឯង​រាល់​គ្នា នឹង​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ផង គឺ​ជា​ការ​ដែល​គ្រប់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ឬ​អី

សូមមើលជំពូក ចម្លង




យេរេមា 44:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

«គ្រឿង​ក្រអូប​ដែល​អ្នក​រាល់​គ្នា និង​ដូន‌តា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក បាន​ដុត​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម អុលឡោះ‌តាអាឡា​ក៏​បាន​ឃើញ និង​ចង​ចាំ​ជា‌និច្ច​ដែរ។


រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ម៉ាស្ជិទ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។


អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ជូន​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន


«ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ខឹង គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ជា​និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម