Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 43:9 - អាល់គីតាប

9 «ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ហ្វៀរ៉‌អ៊ូន នា​ក្រុង​តាផា‌ណែស ឲ្យ​ប្រជា‌ជន​យូដា​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 «ចូរ​យក​ថ្ម​ធំៗ ទៅ​កប់​ទុក​ក្នុង​បាយអ​នៃ​កម្រាល​ឥដ្ឋ ដែល​នៅ​មុខ​ដំណាក់​ផារ៉ោន​ត្រង់​ថាផ្នេស នៅ​ភ្នែក​នៃ​ពួក​យូដា​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 «ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ផារ៉ោន នា​ក្រុង​ថាផ្នេស ឲ្យ​ប្រជា‌ជន​យូដា​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​យក​ថ្ម​ធំៗទៅ​កប់​ទុក​ក្នុង​បាយអ​នៃ​កំរាល​ឥដ្ឋ ដែល​នៅ​មុខ​ដំណាក់​ផារ៉ោន​ត្រង់​ថាផ្នេស នៅ​ភ្នែក​នៃ​ពួក​យូដា​ទៅ

សូមមើលជំពូក ចម្លង




យេរេមា 43:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជា‌ជន​នៅ​ក្រុង​នោះ​វិញ ស្តេច​ទត​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​ឲ្យ​អារ​ឈើ​ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ស្តេច​ទត​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្តេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល។


គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​វេទនា​ខ្លោច​ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។


ខ្ញុំ​ក៏​បង្អក​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ


រួច​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ យើង​នឹង​ដាក់​បល្ល័ង្ក​របស់​នេប៊ូ‌ក្នេសា​ត្រង់​កន្លែង​កប់​ថ្ម​នេះ ហើយ​នេប៊ូ‌ក្នេសា​ក៏​ដំឡើង​ស្វេតច្ឆត្រ​របស់​ខ្លួន​នៅ​កន្លែង​នេះ​ដែរ។


នៅ​ក្រុង​តាផា‌ណែស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា​ដូច​ត​ទៅ៖


គឺ​យើង​នឹង​ប្រគល់​ផារ៉ោន‌ហូប្រា ជា​ស្ដេច​ស្រុក​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ ដូច​យើង​បាន​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេ‌គា​យ៉ាង​នោះ​ដែរ។


«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូ‌សាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។


«ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា យើង​ជា​ម្ចាស់​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។ យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។


ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ ដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ! ចូរ​ជួស‌ជុល​កំពែង​ក្រុង ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀប​ចំ​ដី​ឥដ្ឋ និង​រៀប​ចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។


គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ម្នាក់​ដ៏​មាន​អំណាច​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ី‌ឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម