យេរេមា 40:2 - អាល់គីតាប2 លោករាជប្រតិភូបានឲ្យគេទៅនាំយេរេមាមក ហើយគាត់ពោលទៅយេរេមាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មេទ័ពធំយកហោរាយេរេមាមកនិយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់នេះទម្លាក់លើទីនេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមាមក ហើយគាត់ពោលទៅលោកថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្ដីអាក្រក់នេះទំលាក់លើទីនេះ សូមមើលជំពូក |
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។