Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 37:9 - អាល់គីតាប

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា៖ «កុំ​បញ្ឆោត​ខ្លួន​អ្នក​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​មិន​ថយ​ចេញ​ទៅ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ

សូមមើលជំពូក ចម្លង




យេរេមា 37:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ ទុក​ជា​រង្វាន់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ណាពី ឬ​ពួក​អ្នក​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ


ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។


ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។


សូម​បង​ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​អុលឡោះ​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។


សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​អុលឡោះ​ខឹង​នឹង​ពួក​អ្នក​ប្រឆាំង​ទ្រង់។


កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​អ៊ីសា‌ជាអម្ចាស់​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។


ចូរ​ប្រតិ‌បត្ដិ​តាម​បន្ទូល​នៃ​អុលឡោះ កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ដ​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម