Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:29 - អាល់គីតាប

29 បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កំទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ អ្នក​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កម្ទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​ឯ​ដំណើរ​យេហូយ៉ាគីម ជា​ស្តេច​យូដា នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ ឯង​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ​ទៅ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស នឹង​សត្វ​ជា​ពិត

សូមមើលជំពូក ចម្លង




យេរេមា 36:29
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សា ប្រៀប​ដូច​ស្ដេច​មួយ​នាក់​លើក​ទ័ព​មក​ប្រហារ ធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង


ព្រោះ​គេ​បាន​លើក​ដៃ​គំរាម​អុលឡោះ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?


ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយ‌កល ធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។


គេ​បំបិទ​មាត់​ណាពី​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​អ្នក​ទស្សន៍‌ទាយ​ថា “កុំ​ទស្សន៍‌ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើច‌បញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!


អ្នក​ណា​ប្រឆាំង​នឹង​ម្ចាស់​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!


យើង​ងាក​មក​រក​ក្រុង​នេះ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ឲ្យ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ថា ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​យេរេមា នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ណាពី​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​មុន​យើង​ទាំង​ពីរ​នាក់ បាន​ថ្លែង​បន្ទូល​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ថា ប្រទេស និង​នគរ​ធំៗ​ជា​ច្រើន ត្រូវ​កើត​សង្គ្រាម កើត​អន្តរាយ និង​កើត​ជំងឺ​អាសន្ន‌រោគ។


ស្តេច​សេដេ‌គា​ជា​ស្ដេច​ស្រុក​យូដា ឲ្យ​គេ​យក​គាត់​ទៅ​ឃុំ‌ឃាំង​ទាំង​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នោះ​នឹង​ដណ្ដើម​យក​ទីក្រុង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជំរក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។


ពេល​លោក​យេហ៊ូ‌ឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្ត្រៃ​របស់​ស្មៀន​ស្តេច​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើង‌ក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។


«យើង​បាន​ហាម​ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។


ផ្ទុយ​ទៅ​វិញ បើ​កិច្ច‌ការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​អុលឡោះ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​អុលឡោះ​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ាលាល​ទាំង​អស់​គ្នា


ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​អ៊ីសា‌ជាអម្ចាស់​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​គាត់​ឬ?


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​អត់​ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ កំហឹង និង​សេចក្តី​ប្រច័ណ្ឌ​របស់អុលឡោះ‌តាអាឡា មុខ​ជា​ឆាប​ឆេះ​គេ បណ្តាសា​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម