យេរេមា 36:1 - អាល់គីតាប1 នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម បុត្ររបស់ស្តេចយ៉ូសៀស ស្ដេចស្រុកយូដា អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមាដូចតទៅ៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានមកដល់ហោរាយេរេមាថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា សូមមើលជំពូក |
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស បុត្ររបស់ស្តេចអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម ជាបុត្ររបស់ស្តេចយ៉ូសៀស ស្ដេចស្រុកយូដា ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូននេកោដូចតទៅ៖