Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 27:4 - អាល់គីតាប

4 ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ជម្រាប​ស្ដេច​របស់​ខ្លួន​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ជម្រាប​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រម​ទាំង​ផ្តាំ​គេ​ឲ្យ​ប្រាប់​ចៅ‌ហ្វាយ​របស់​គេ ដោយ​ពាក្យ​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ជម្រាប​ដល់​ចៅ‌ហ្វាយ​របស់​អ្នក​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជំរាប​ដល់​ចៅហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា

សូមមើលជំពូក ចម្លង




យេរេមា 27:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ម៉ូសា និង​ហារូន​ចូល​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ជម្រាប​ថា៖ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​តទៅ​នេះ ចូរ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌រាស្ត្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោ‌ស្ថាន»។


រីឯអុលឡោះ‌តាអាឡា​វិញ ទ្រង់​ជា​ម្ចាស់​នៃ​សេចក្ដី​ពិត ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ជា​ស្តេច​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ ពេល​ទ្រង់​សំដែង​កំហឹង នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់​បាន​ទេ។


រីឯ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​វិញ​មិន​ដូច្នោះ​ទេ ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


«អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”


បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ ទៅ​ឲ្យ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជ‌ទូត ដែល​មក​ជួប​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។


យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​អំណាច និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​បម្រើ​នេប៊ូ‌ក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​ឲ្យ​ស្ដេច​នោះ​ដែរ»។


រីឯ​ម្ចាស់​របស់​យ៉ាកកូប​វិញ មិន​ដូច្នោះ​ទេ គឺ​ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម