Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 2:15 - អាល់គីតាប

15 ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រ‌អែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក ឲ្យ​វិនាស​ហិន‌ហោច ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រា‌អែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក ឲ្យ​វិនាស​ហិន‌ហោច ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត

សូមមើលជំពូក ចម្លង




យេរេមា 2:15
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា តែ​អុលឡោះ‌តាអាឡា​នឹង​បំបិទ​មាត់ ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។


ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​ប្រុង​ស៊ី​សាច់​មនុស្ស ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។


ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ


អុលឡោះ‌តាអាឡា​នឹង​បំផ្លាញ​ផែនដី​ឲ្យ វិនាស។ ទ្រង់​នឹង​រំលើង​ផែនដី ហើយ​កំចាត់‌កំចាយ មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី


សំរែក​របស់​គេ​ប្រៀប​បាន​នឹង​សំរែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ ឲ្យ​រួច​បាន​ឡើយ។


ខ្ញុំ​បាន​ឮអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។


ខ្ញុំ​សួរ​ថា៖ «អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ទ្រង់​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។


ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង ដើម្បី​មក​កំទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​របស់​ឆ្កែ​ព្រៃ។


រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “អុលឡោះ‌តាអាឡា​គំរាម​ពី​លើ​មេឃ​មក ទ្រង់​បន្លឺ​សំឡេង​ពី​ដំណាក់​ដ៏‌វិសុទ្ធ ទ្រង់​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ទ្រង់ ទ្រង់​ស្រែក​ដាក់​ទោស ប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូល ដូច​គេ​ស្រែក​ហ៊ោ នៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។


យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។


ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ថា ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​យេរេមា នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ


យើង​នឹង​បញ្ជា​ឲ្យ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​ប្រជា‌ជន​រស់​នៅ»។


សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ មេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញ ពី​កន្លែង​របស់​ខ្លួន ដើម្បី​កំទេច​ស្រុក​របស់​អ្នក ក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។


ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃ មក​ប្រហារ​ពួក​គេ សត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ី ខ្លា​រខិន​មក​សំងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុង អស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ី ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ជា​ច្រើន​ដង និង​ក្បត់​អុលឡោះ​ជា​ច្រើន​លើក​ច្រើន​សា។


អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រ‌អែល បន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហែក​ស៊ី និង​កំទេច​ឆ្អឹង​អ៊ីស្រ‌អែល។


ជន‌ជាតិ​បាប៊ី‌ឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ និង​ដូច​សិង្ហ​ស្ទាវ


យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។


ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សំរែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។


«យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជំរក។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​រស់​នៅ!»។


ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិស‌ទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជា‌ជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បាត់​បង់​កិត្តិយស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ។


ពួក​គេ​នឹង​ដើរ​តាមអុលឡោះ‌តាអាឡា ទ្រង់​នឹង​បន្លឺ​សំឡេង​ដូច​សត្វ​សិង្ហ ពេល​ឮ​ទ្រង់​បន្លឺ​សំឡេង កូន​ចៅ​របស់​ទ្រង់​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។


យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំ ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។


បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?


ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?


តើ​ទីក្រុង​ដែល​ជា​លំ‌នៅ​របស់​រាជ‌សីហ៍ ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ? ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែល សិង្ហ​ស្ទាវ​រស់​នៅ។ ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ី គ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។


នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​កំហឹង​របស់​អុលឡោះ​តាអាឡា។ ពេល​ទ្រង់​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។


ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


ទ្រង់​មាន​បន្ទូល​ថា៖ «យើង​បាន​កំទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។


ចូរ​ស្ដាប់​សំរែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ ដ្បិត​ពួក​គេ​បាត់​បង់​យស‌ស័ក្ដិ​អស់​ហើយ។ ចូរ​ស្ដាប់​សំរែក​របស់​សិង្ហ​ស្ទាវ ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន ព្រៃ​ទ្រុប‌ទ្រុល វិនាស​ហិន‌ហោច​អស់​ហើយ។


លោក​សាំ‌សុន​ក៏​ធ្វើ​ដំណើរ​ទៅ​ធីមណា ជា​មួយ​ឪពុក‌ម្តាយ​គាត់។ លុះ​ទៅ​ដល់​ត្រង់​ចម្ការ​ទំពាំង​បាយ​ជូរ​ក្បែរ​ធីមណា ស្រាប់​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន​ទាំង​គ្រហឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម