Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 17:17 - អាល់គីតាប

17 សូម​កុំ​បំភ័យ​ខ្ញុំ​ឡើយ ដ្បិត​ទ្រង់​ជា​ជំរក​របស់​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សូម​ព្រះ‌អង្គ​កុំបំភ័យ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌បង្គំ​ក្នុង​ថ្ងៃ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 សូម​កុំ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​សេចក្ដី​ស្ញែង​ខ្លាច ដល់​ទូលបង្គំ​ឡើយ ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​ទូលបង្គំ​ក្នុង​ថ្ងៃ​អាក្រក់

សូមមើលជំពូក ចម្លង




យេរេមា 17:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​អុលឡោះ​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​អំណាច​ដ៏​ថ្កុំ‌ថ្កើង របស់​ទ្រង់​បាន​ឡើយ។


មាន​សុភ‌មង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន អុលឡោះ‌តាអាឡា នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ច្រៀង​សរសើរ​អំណាច​របស់​ទ្រង់ នៅ​ពេល​ព្រឹក ខ្ញុំ​ថ្លែង​ពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ និង​ជា​ជំរក​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹង‌មាំ​របស់​ខ្ញុំ នៅ​ពេល​មាន​អាសន្ន ទ្រង់​ជា​ជំរក របស់​ខ្ញុំ។ ប្រជា‌ជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ទ្រង់ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែង‌ក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ទ្រង់ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ទ្រង់ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។


រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា និង​យក​ទ្រង់​ធ្វើ​ជា​បង្អែក ពិត​ជា​ទទួល​ពរ​របស់​អុលឡោះ​មិន​ខាន!


អុលឡោះ‌តាអាឡា​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ទ្រង់​បន្លឺ​សំឡេង​ពី​ក្រុង​យេរូ‌សាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែអុលឡោះ‌តាអាឡា​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជា​ជំរក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ទ្រង់​ជា​ជំរក​នៅ​គ្រា​មាន​អាសន្ន ទ្រង់​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ទ្រង់


ហេតុ​នេះ ចូរ​បង​ប្អូន​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​ទៅ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ត‌ទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម