យូដាស 1:2 - អាល់គីតាប2 សូមអុលឡោះមេត្ដាករុណា ប្រទានសេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 សូមឲ្យសេចក្ដីមេត្តា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ត្រូវបានបង្កើនដល់អ្នករាល់គ្នា! សូមមើលជំពូកKhmer Christian Bible2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្ដាករុណា សេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងៗ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់យ៉ាងបរិបូរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមព្រះជាម្ចាស់មេត្តាករុណាប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដល់បងប្អូនយ៉ាងបរិបូណ៌។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត នឹងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។ សូមមើលជំពូក |
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។