Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:13 - អាល់គីតាប

13 អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ទៅជា​មោឃៈ​ដូច្នេះ ដោយ​ទំនៀមទម្លាប់​ដែល​អ្នករាល់គ្នា​បាន​ទទួល​តៗគ្នា​។ អ្នករាល់គ្នា​ក៏​ធ្វើ​ការ​ស្រដៀង​បែបនេះ​ជាច្រើន​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក៏​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​ធ្វើ​ការ​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ការ​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ

សូមមើលជំពូក ចម្លង




ម៉ាកុស 7:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខី‌ភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។


ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តម្រាប់​តាម​ឪពុក


ទោះ​បី​យើង​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។


អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ទៅ​ប្រព្រឹត្ដ​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។


អ្នក​រាល់​គ្នា​ពុំ​ទុក​ឲ្យ​គេ​ជួយ​ឪពុក​ម្ដាយ​ឡើយ។


បន្ទាប់​មក អ៊ីសា​ហៅ​បណ្ដា‌ជន​មក​ម្ដង​ទៀត រួច​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​យល់​ឲ្យ​ច្បាស់​ថា


ធម្មតា​ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។


ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​តួន​សួរ​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​អ្នក​មិន​កាន់​តាម​ទំនៀម‌ទម្លាប់​ចាស់​បុរាណ គឺ​នាំ​គ្នា​បរិភោគ​ដោយ​ដៃ​មិន​ស្អាត​ដូច្នេះ?»។


អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​ហ៊ូកុំ​របស់​អុលឡោះ​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។


ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។


ឈ្នា‌នីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​នគរ​របស់​អុលឡោះ​ទុក​ជា​មត៌ក​បាន​ឡើយ។


កុំ​ឲ្យ​ជាប់​ចិត្ដ​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ដ​ទៅ​លើ​បទ​បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក​ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម