Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:35 - អាល់គីតាប

35 កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​តួន​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ខណៈដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នៅឡើយ មាន​គេ​មក​ពី​ផ្ទះ​អ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់​ថា៖ “កូនស្រី​របស់លោក​ស្លាប់​ហើយ លោក​នៅតែ​រំខាន​លោកគ្រូ​ធ្វើអី​ទៀត?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ពេល​ព្រះអង្គ​កំពុង​តែ​មាន​បន្ទូល​ មាន​គេ​មក​ពី​ផ្ទះ​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​ថា៖​ «កូន​ស្រី​លោក​បាន​ស្លាប់​ហើយ​ តើ​លោក​នៅ​តែ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ​បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ុស ជម្រាប​ថា៖ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ តើ​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 កំពុង​ដែល​ទ្រង់​នៅ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​ថា កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត

សូមមើលជំពូក ចម្លង




ម៉ាកុស 5:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ជ្រាប​គំនិត​របស់​គេ គាត់​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទី‌ក្រុង ប្រាប់​គាត់​ថាៈ “តួន​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​តួន​ជិត​មក​ដល់​ហើយ តួន​នឹង​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​មួយ​សិស្ស​តួន​នៅ​ក្នុង​ផ្ទះ​អ្នក”»។


កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា​ជម្រាប​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។


កាល​អ៊ីសា​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​អ៊ីសា សួរ​ថា៖ «តួន​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?»។


ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ម្នាក់​ឈ្មោះ​យ៉ៃរូស មក​ដល់។ កាល​គាត់​ឃើញ​អ៊ីសា គាត់​ក្រាប​ទៀប​ដល់​ជើង​អ៊ីសា


កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​តួន​ធ្វើ​អ្វី​ទៀត!»។


នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។


នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន​ដោយ​ស្ងាត់ៗ​ថា៖ «តួន​មក​ដល់​ហើយ តួន​ហៅ​ប្អូន​ឯង»។


លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​អ៊ីសា​នៅ​ហើយ នាង​ឃើញ​អ៊ីសា​ក៏​ក្រាប​ដល់​ជើង​និយាយ​ថា៖ «អ៊ីសា‌ជាអម្ចាស់! ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។


អ៊ីសា​ប្រាប់​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រា​របស់​អុលឡោះ ហើយ​អស់​អ្នក​ដែល​ឮ​សំឡេង​នោះ​នឹង​មាន​ជីវិត​រស់​នៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម