Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:16 - អាល់គីតាប

16 អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពួក​អ្នក​ដែល​ឃើញ​ក៏​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​បាន​កើតឡើង​ដល់​បុរស​អារក្សចូល និង​អំពី​ជ្រូក​ទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អស់​អ្នក​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ ក៏​រៀប​រាប់​ប្រាប់​គេ​ពី​អ្វី​ដែល​កើត​ឡើង​ដល់​បុរស​នោះ និង​ដល់​ហ្វូង​ជ្រូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង​ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង

សូមមើលជំពូក ចម្លង




ម៉ាកុស 5:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។


លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អ៊ីព្លេស​ចូល មក​ជួប​អ៊ីសា។


គេ​ចូល​មក​រក​អ៊ីសា ឃើញ​បុរស​ដែល​មាន​អ៊ីព្លេស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។


ពេល​អ៊ីសា​កំពុង​ចុះ​ទូក បុរស​ដែល​អ៊ីព្លេស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​អ៊ីសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម