Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:16 - អាល់គីតាប

16 សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទី‌ក្រុង គេ​បាន​ឃើញ​ដូច​អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​មែន គេ​ក៏​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ សិស្ស​ពីរនាក់​នោះ​ចេញទៅ ហើយ​ទៅដល់​ទីក្រុង នោះក៏​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ​ ហើយ​ពេល​ចូល​ដល់​ក្នុង​ក្រុង​ ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ ពេល​ទៅ​ដល់​ទី​ក្រុង គេ​ឃើញ​អ្វីៗ​ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​មែន ហើយ​គេ​ក៏​រៀប​ចំ​អាហារ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​ឲ្យ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។


ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់‌ប្រដា​សព្វ​គ្រប់​រៀប‌ចំ​ជា​ស្រេច ចូរ​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។


លុះ​ដល់​ល្ងាច អ៊ីសា​មក​ដល់​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់។


អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ ដូច​អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​មែន។ គេ​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។


បន្ទាប់​មក អ៊ីសា​សួរ​សិស្ស​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។


ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពី‌ព្រោះ​កាល​ណោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម