Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:32 - អាល់គីតាប

32 តួន​នោះ​ជម្រាប​អ៊ីសា​ថា៖ «តួន​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​អុលឡោះ​តែ​មួយ​គត់ ក្រៅ​ពី​អុលឡោះ គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 គ្រូវិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖ “ត្រូវ​ហើយ លោកគ្រូ​! លោកគ្រូ​និយាយ​ពិត​ថា មាន​ព្រះ​តែមួយអង្គគត់ ហើយ​ក្រៅពី​ព្រះអង្គ គ្មាន​ព្រះ​ណាទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 អាចារ្យ​នោះ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា ព្រះ‌អង្គ​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ហើយ​ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 អាចារ្យ​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ

សូមមើលជំពូក ចម្លង




ម៉ាកុស 12:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា‌និច្ច អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ ក្រៅ​ពី​យើង តើ​មាន​ម្ចាស់​ណា​ទៀត​ទេ? ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយ យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​បាន​សូន​ផែនដី ទ្រង់​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ទ្រង់​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ទ្រង់​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ទ្រង់​មាន​បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ទេ។


ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​អុលឡោះ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ យើង​ជា​អុលឡោះ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។


អ៊ីសា​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយៈ “អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​មួយ​គត់ ដែល​ពិត​ជា​ម្ចាស់។


បើ​យើង​ស្រឡាញ់​អុលឡោះ​អស់​ពី​ចិត្ដ​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ធ្វើ​គូរបាន​ដុត និង​ជំនូន​ផ្សេងៗ​ទៅ​ទៀត»។


អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន ក្រៅ​ពី​ទ្រង់​គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


មិន​ត្រូវ​គោរព​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។


អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង តែ​មួយ​គត់ ដែល​ពិត​ជាអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម