ម៉ាកុស 12:3 - អាល់គីតាប3 គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ប៉ុន្តែពួកគេចាប់ម្នាក់នោះវាយ ហើយបណ្ដេញឲ្យទៅវិញដោយដៃទទេ។ សូមមើលជំពូកKhmer Christian Bible3 ប៉ុន្ដែពួកគេបានចាប់បាវបម្រើនោះវាយ ហើយបណ្ដេញឲ្យទៅវិញទាំងដៃទទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប៉ុន្តែ គេចាប់អ្នកបម្រើនោះវាយ ហើយដេញឲ្យត្រឡប់ទៅវិញដៃទទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 តែគេចាប់បាវនោះវាយ ហើយឲ្យត្រឡប់ទៅវិញទទេ សូមមើលជំពូក |
“លោកសេផានាអើយ អុលឡោះតាអាឡាតែងតាំងអ្នកជាអ៊ីមុាំ ជំនួសអ៊ីមុាំយេហូយ៉ាដា ដើម្បីឲ្យអ្នកទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាណាពី។ អ្នកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
គាត់ឆ្លើយថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល! ខ្ញុំស្រឡាញ់ទ្រង់ខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ទ្រង់ ពួកគេរំលំអាសនៈរបស់ទ្រង់ និងសម្លាប់ណាពីទាំងអស់របស់ទ្រង់ដោយមុខដាវ គឺនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតខ្ញុំទៀត»។
គ្មាននរណាជម្រាបលោកម្ចាស់ពីកិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើទេឬ? ពេលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកណាពីរបស់អុលឡោះតាអាឡា ខ្ញុំបាននាំណាពីមួយរយនាក់ទៅពួនក្នុងរអាងភ្នំ។ ពួកគេមានពីរក្រុមក្នុងមួយក្រុមមានហាសិបនាក់ ហើយខ្ញុំបានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកដល់ពួកគេផង។