ម៉ាកុស 12:13 - អាល់គីតាប13 គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតអ៊ីសា ចាំចាប់កំហុស នៅពេលអ៊ីសាមានប្រសាសន៍។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 បន្ទាប់មក ពួកគេចាត់ពួកផារិស៊ី និងពួកគណៈហេរ៉ូឌខ្លះឲ្យទៅរកព្រះយេស៊ូវ ដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible13 រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 បន្ទាប់មក គេចាត់ពួកផារិស៊ីខ្លះ និងពួកហេរ៉ូឌខ្លះឲ្យទៅជិតព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 គេបានចាត់ពួកផារិស៊ីខ្លះ នឹងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល សូមមើលជំពូក |
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
គេនាំគ្នាមកជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំដឹងថា តួនមានប្រសាសន៍សុទ្ធតែពិតទាំងអស់ តួនពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺតួនប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ចិត្តអុលឡោះ តាមសេចក្ដីពិត។ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។