Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 4:12 - អាល់គីតាប

12 ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​បំណង​របស់អុលឡោះ‌តាអាឡា​ទេ ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ទ្រង់​ដែរ ទ្រង់​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ប្រមូល​គេ​នៅ​ទី‌លាន​ដូច​ជា​កណ្ដាប់​ស្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫទ័យ របស់​ព្រះ‌អម្ចាស់​ទេ ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែគេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ

សូមមើលជំពូក ចម្លង




មីកា 4:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​សំដែង​ឲ្យ​ពូជ‌ពង្ស របស់​យ៉ាកកូប​ស្គាល់​បន្ទូល​របស់​ទ្រង់ ទ្រង់​ប្រទាន​ហ៊ូកុំ និង​វិន័យ​របស់​ទ្រង់ ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ទ្រង់​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​ហ៊ូកុំ​របស់​ទ្រង់​ឡើយ។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!។


ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ដែរ!។


កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោម‌ព័ទ្ធ និង​ចង់​កំទេច យេរូ‌សាឡឹម​ដែល​ជា​អាសនៈ​របស់​អុលឡោះ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។


យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«បាប៊ី‌ឡូន​អើយ កាល​ពី​មុន អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្រ្ដា‌វុធ យើង​បាន​ប្រើ​អ្នក សម្រាប់​វាយ‌ដំ​ប្រជា‌ជាតិ​នានា និង​កំទេច​នគរ​ទាំង‌ឡាយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ម្ចាស់​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ ក្រុង​នេះ​ហើយ!»។


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត។ នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ និង​ជា​ចំណែក​មត៌ក​របស់​យើង ដោយ​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង‌ឡាយ។ យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។


គាត់​កាន់​ចង្អេរ គាត់​សំអាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​គ្រាប់​ស្កក វិញ​គាត់​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម