Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:21 - អាល់គីតាប

21 ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់​ថា​អ្នក​នឹង​ស្ដាប់តាម ទាំង​ដឹង​ដែរ​ថា អ្នក​នឹង​ធ្វើ​លើសពី​អ្វីដែល​ខ្ញុំ​សុំ​ទៅទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ខ្ញុំ​បាន​សរសេរ​មក​អ្នក​ដោយ​ជឿ​ជាក់​ថា​ អ្នក​នឹង​ស្ដាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ អ្នក​នឹង​ធ្វើ​លើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែ‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត


សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។


ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ដ​បង​ប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។


យើង​បាន​ចាត់​បង​ប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ដ​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា​គាត់​ពិត​ជា​មាន​ចិត្ដ​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ដ​បង​ប្អូន​ខ្លាំង​ណាស់។


ចំពោះ​ខ្ញុំ អ៊ីសា‌ជាអម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​មុខ​ជា​មិន​បែក​គំនិត ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កើត​វឹកវរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។


នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់ យើង​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ដ​តាម​ពាក្យ​រំលឹក​ដាស់‌តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ដ​តាម​ត​ទៅ​មុខ​ទៀត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម